អំពី RIWAY
ចាប់តាំងពីខែកក្ កដា ឆ្នាំ២០០៨ គោលដៅនៃការបង្កើត RIWAY គឺដើម្បីអនុញ្ញាតឱ្យមនុស្សរីករាយកាន់តែច្រើននឹងជីវិតកាន់តែប្រសើរតាម
រយៈម៉ាកយីហោដ៏ល្អឥតខ្ចោះ ដែលជាវេទិកាមួយ ដើម្បីឱ្យមនុស្សគ្រប់គ្នា សម្រេចក្តីសុបិន និងគោលដៅរបស់ខ្លួន។ តាមរយៈការផ្តល់នូវវេទិកាដែលមានកេរ្តិ៍ឈ្មោះល្បី និងត្រឹមត្រូវ ក្រុមហ៊ុន RIWAY ជួយឱ្យអ្នកមានអានុភាពសម្រេចបានសេរីភាពពិត ខណៈតស៊ូមតិឱ្យមានវប្បធម៌នៃសុច្ចរិត និងគុណធម៌ រួមជាមួយគុណតម្លៃស្នូលទាំងប្រាំមួយរបស់ខ្លួន។
ការសម្រេចបានសេរីភាពពិត តាមរយៈឧត្តមភាពគ្រប់ជ្រុងជ្រោយ
ក្រុមឆ្នើមដែលមានកេរ្តិ៍ឈ្មោះល្បីខ្ទរខ្ទារ
RIWAY- “Right Way” បង្ហាញអ្នកពីផ្លូវដែលត្រឹមត្រូវ!
ប្រព័ន្ធផលិតផលវិសេសវិសាល
ការសម្រេចបានប្រាក់ចំណូលមានស្ថេរភាព និងនិរន្តរភាព តាមរយៈប្រព័ន្ធពិសេស និងផលិតផលល្អឥតខ្ចោះ។
បំផុសគំនិតដើម្បីពង្រីកក្តីសុបិនរបស់អ្នក
បង្កើតវេទិកាសុបិន សម្រេចបាននូវតម្លៃរបស់ខ្លួន និងរកឃើញសក្តានុពលគ្មានដែនកំណត់របស់អ្នក។
រួមចំណែកដល់សង្គម • ផ្សព្វផ្សាយក្តីស្រលាញ់ដោយចិត្តមេត្តា
មានពរជ័យក្នុងការអោយ ច្រើនជាងការទទួល។ យើងគ្រប់គ្នាចូលរួមចំណែកតបស្នងចំពោះសង្គមវិញ ដោយការសាបព្រួស ផ្សព្វផ្សាយគ្រាប់ពូជនៃក្តីករុណា និងក្តីស្រឡាញ់ សម្ដែងកតញ្ញុតាចំពោះពិភពលោក។
តម្លៃស្នូលទាំងប្រាំមួយ| ខ្លឹមសារពិតនៃជីវិត
គោលដៅហិរញ្ញវត្ថុ
ផ្តល់វេទិកា ដើម្បីសម្រេចបានសេរីភាពហិរញ្ញវត្ថុ និងគ្រប់គ្រងសមត្ថភាព ក្នុងការបំពេញតម្រូវការទីផ្សារ។
របៀបរស់នៅប្រកបដោយផាសុខភាព
ជួយរាងកាយឱ្យមានសុខភាពល្អ ដើម្បីសម្រេចបានគុណភាពជីវិតកាន់តែប្រសើរ និងសមត្ថភាព ក្នុងការសម្រេចក្តីសុបិនរបស់យើង។
ជំនាញសង្គម
ពង្រីកមជ្ឈដ្ឋានសង្គម និងប្រើឥទ្ធិពលវិជ្ជមានលើមនុស្សគ្រប់រូបនៅក្នុងមជ្ឈដ្ឋានទាំងមូល។
តម្លៃគ្រួសារ
ដើម្បីជួយគ្រួសារកាន់តែច្រើន ចេះស្វែងរកគោលគំនិតនៃសុភមង្គល ក្នុងការបង្កើតគ្រួសារដ៏កក់ក្តៅ និងក្ដីស្រលាញ់។
គំនិតត្រឹមត្រូវ
ផ្តល់នូវគំនិតត្រឹមត្រូវ និងពង្រឹងខ្លួនយើងជាប្រចាំ ដើម្បីបង្កើនការគិតរបស់យើងឱ្យដល់កម្រិតមួយដែលខ្ពស់។
ការលូតលាស់ខាងស្មារតី
អនុវត្តន៏ស្មារតីនៃសុច្ចរិតភាព ភាពត្រឹមត្រូវ និងសុទិដ្ឋិនិយម ដើម្បីសម្រេចបាននូវបញ្ញាស្មារតី និងក្លាយជាមនុស្ស
គួរជាទីទុកចិត្តបាន។





