top of page
RIWAY Logo
  • Facebook
  • Instagram
  • Youtube

ចូល

«ការណាត់ជួបជាមួយនាយកប្រតិបត្តិ»

⧉ ថ្ងៃទី6 ខែធ្នូ ឆ្នាំ2026

⚲ ទីស្នាក់ការកណ្តាលម៉ាឡេស៊ី


ខណៈដែលឆ្នាំ 2026 ខិតជិតមកដល់ទីបញ្ចប់ RIWAY អន្តរជាតិ មិនដែលបន្ថយល្បឿនឡើយ ហើយនៅតែប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន។ ចាប់ពីការដាក់ឱ្យដំណើរការកម្មវិធីសំខាន់ៗចំនួន 2 រហូតដល់ការបង្ហាញនូវកញ្ចប់ផលិតផលផ្តាច់មុខ PURTIER Library Edition គ្រប់គំនិតផ្តួចផ្តើមទាំងអស់សុទ្ធតែបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់កំណើននាពេលអនាគត និងការត្រៀមខ្លួនសម្រាប់ដំណាក់កាលនៃការអភិវឌ្ឍន៍បន្ទាប់


នៅថ្ងៃទី6 ខែធ្នូ លោក Lim Boon Hong នាយកប្រតិបត្តិក្រុមហ៊ុន RIWAY អន្តរជាតិ បានធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី «ការណាត់ជួបជាមួយប្រធាន» ដោយផ្ទាល់នៅទីស្នាក់ការកណ្តាលម៉ាឡេស៊ី ដោយប្រមូលផ្តុំនូវថ្នាក់ដឹកនាំ Team Elite Pegasus និង Team Supreme នៅក្នុងក្រុមហ៊ុន RIWAY ដើម្បីពិភាក្សា និងរៀបចំផែនការទិសដៅអភិវឌ្ឍន៍របស់ក្រុមហ៊ុនសម្រាប់ឆ្នាំ2027


ខណៈដែលក្រុមហ៊ុន RIWAY កំពុងឈរនៅចំណុចដ៏សំខាន់មួយនៃដំណើរឆ្ពោះទៅកាន់ខួបលើកទី 2០ឆ្នាំ ការជួបជុំគ្នានេះមិនត្រឹមតែជាការសម្លឹងមើលទៅអនាគតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយដើម្បីកំណត់គោលដៅឡើងវិញ និងពង្រឹងការតាំងចិត្តរួមគ្នារបស់យើង ដែលជួយជំរុញទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់រូបឱ្យត្រៀមខ្លួនទទួលយកបញ្ហាប្រឈមក្នុងឆ្នាំថ្មី ជាមួយនឹងឆន្ទៈ និងស្មារតីប្រយុទ្ធកាន់តែខ្លាំងក្លា


នៅក្នុងឆ្នាំ 2027 ក្រុមហ៊ុន RIWAY នឹងប្រារព្ធខួបលើកទី19ឆ្នំា ខណៈដែលយើងខិតជិតដល់ព្រឹត្តិការណ៍ដ៏សំខាន់នេះ សូមឱ្យយើងបន្តប្រកាន់ខ្ជាប់នូវ «Original I9tention» របស់យើង ដោយនាំយកទៅជាមួយនូវឆន្ទៈ និងបទពិសោធន៍ដែលយើងទទួលបានពេញមួយដំណើររបស់យើង ខណៈពេលដែលយើងឈានទៅមុខរួមគ្នាឆ្ពោះទៅកាន់ខួបលើកទី 20ឆ្នាំរបស់យើង។

bottom of page